មានការចោទប្រកាន់ថា កូរ៉េខាងជើងផ្តល់សម្ភារៈឲ្យស៊ីរីផលិតអាវុធគីមី

0
18750

តាមBBCផ្សាយឲ្យដឹងថា សម្ភារៈមួយចំនួនដែលមិនបានរាយការណ៍ជាសាធារណៈដឹកតាម នាវាចន្លោះរវាងឆ្នាំ២០១២ដល់ឆ្នាំ២០១៧ ពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសស៊ីរីបានបង្កប់នូវសារធាតុសម្រាប់ផលិតអាវុធគីមី។

image

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អ្នកឯកទេសផលិតមីស៊ីលកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលផលិតអាវុធគីមីនៅក្នុងប្រទេសស៊ីរី។

កន្លងមកនេះមានការចោទប្រកាន់ថាកងទ័ពរដ្ឋាភិបាលស៊ីរីបាសា អា ល់អាសាដបានវាយប្រហារអាវុធគីមីទៅលើកងកម្លាំងឧទ្ទាមដែលបង្កឲ្យមានការថ្កោលទោស ជាអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលស៊ីរីតែងតែបដិសេធន៍ការចោទប្រកាន់នេះ។អ្នកតាមដានសភាព ការណ៍នៅក្នុងប្រទេសស៊ីរីបាននិយាយថា អាមេរិកនិងសម្ពន្ធ័មិត្តរបស់ពួកគេច្រើនតែប្រឌិតព៍ត៌ មានបែបនេះដើម្បីជាលេសចោទប្រកាន់រដ្ឋាភិបាលស៊ីរី៕

image

Facebook Comments
Loading...